រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត នាំអំណោយរបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ចែកជូនព្រះសង្ឃ តាជី យាយជី ចាស់ជរា និងទុរគតជនចំនួន ៤៦១ អង្គ/នាក់

  • 247
  • ដោយ Admin

នាព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននាំយកភួយ និងថវិកាមួយចំនួនដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនព្រះសង្ឃ តាជី យាយជី ចាស់ជរា និងទុរគតជនចំនួន ៤៦១ អង្គ/នាក់ នៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ។

នាឱកាសនោះឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ ហើយបើតាមការព្យាករណ៍កម្ពុជា នឹងមានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន អោយនាំយកភួយ ចែកជូន ព្រះសង្ឃ តាជី យាយជី ចាស់ជរា និងទុរគតជនដើម្បីទប់ទល់នឹងភាពត្រជាក់ ។

ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យជាប់ប្រចាំ និងត្រូវការពារនូវការឆ្លងនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានមុឺងម៉ាត់នូវវិធាន ការរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ៕

អត្ថបទទាក់ទង