នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋកម្មករ កម្មការនីរោងចក្រ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី៣ ឬដូសជម្រុញ ដោយឥតគិតថ្លៃក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ក្រោម ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្តេច តែងតែងតែគិតគួពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ឲ្យបងប្អូនបានចាក់វ៉ាក់សាំង ដើម្បីការពារសុខភាពអោយបានល្អប្រសើរ ហើយការចាក់វ៉ាក់សាំងដុំទី ៣ នេះជាឧបករណ៌មួយដ៏សំខាន់ក្នុងការជួយជម្រុញកងការពារបន្ថែមក្នុងខ្លួន ក្នុងការប្រឆាំងវីរុសកូវីដ១៩ ជាពិសេសវីរុសបម្លែងថ្មីអូមេក្រុង ។
ក្ក្នុងនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីសុខភាពរបស់ខ្លួន ដោយក្រោយពីទទួលបានការចាក់ថ្នាំវ៉ាក់សាំងរួចហើយ ត្រូវបន្តចូលរួមអនុវត្តវិធានការពារ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។