រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A នឹងទទួលបាននូវរង្វាន់លើកទឹកចិត្តម៉ូតូ Zoomer X ថ្មីមួយគ្រឿង

  • 229
  • ដោយ Admin

នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យកំពង់ស្ពឺ ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំលោកគ្រូ អ្នកគ្រូ ជាប្រធាន អនុប្រធានមណ្ឌលប្រឡង លោកគ្រូ អ្នកគ្រូ ជាអនុរក្ស ។

ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់ លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាល ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ក្នុងសម័យប្រលងឆ្នាំសិក្សា ២០២០-២០២១នេះ ព្រោះឯកឧត្តមបានត្រៀមនូវរង្វាន់ម៉ូតូ ZOOMER X សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ផងដែរ ៕

អត្ថបទទាក់ទង