រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមក

  • 238
  • ដោយ Admin

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្រគល់ផ្ទះចំនួន០៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមក។ ក្នុងឱកាសចែកជូនផ្ទះដល់ប្រជាពលរដ្ឋ សាខាកាកបាទក្រហមក៏បានយកអំណោយរួមមាន: អង្ករ, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, នំធុង, មី, ប្រេងឆា និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន២០គ្រួសារ ស្ថិតនៅក្នុងភូមិមហាលំពាំងទី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយសារតែការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មី សូមពុកម៉ែមាមីងបងប្អូនមេត្តាកុំភ្លេចវិធានការ ៣កុំ ៣ការពារឲ្យសោះ។

អត្ថបទទាក់ទង