ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្ដម វុីសំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីប្រគល់ផ្ទះ ជាអំណោយដ៏មហាសប្បុរសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកយាយ ដួង ដារា ណុប ណែម ដែលជាទុរគតជន រស់នៅជាមួយបងប្អូនប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះរាប់អានជាជីដូនបង្កើត។ ដោយទឹកចិត្ត និងបេះដូងដ៏មហាសប្បុរសរបស់សម្ដេចទាំងទ្វេរ លោកបានសាងសង់ផ្ទះថ្ម ប្រក់ហ្វីប្រូសុីម៉ងត៍ ដែលមានទំហំ 5 គុណនឹង 10 ម៉ែត្រ មានបន្ទប់សម្រាក ផ្ទះបាយ និងសំយ៉ាបផ្ទះ សម្រាប់លោកយាយអង្គុយលេងទៀតផង។ ជំនួសមុខឱ្យលោកយាយ ដួង តារា ណុបណែម ខ្ញុំបាទសូមគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមមានសុខភាពល្អបរិបូណ៍កាយពលមាំមួន កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យជាបន្តទៅទៀត។