រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១ – ២០៣០)

  • 156
  • ដោយ Admin

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១ - ២០៣០) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។ សម្តេចបានថ្លែងក្នុងឱកាសនោះថា មានមូលហេតុចំនួនបីដែលរាជរដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនិងវិសហមជ្ឈការរួមមាន:
១-ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់
២-លើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ
៣-ជំរុញ និងលើកកម្ពស់នៅមូលដ្ឋានឲ្យមានគំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនតាមរយៈការផ្ដល់មូលនិធិ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំមានចំនួន ៦៩៧១នាក់ ( ផ្ទាល់ចំនួន៣០៥ និងតាមZOOM ចំនួន៦៦៦៦នាក់)។

អត្ថបទទាក់ទង