រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិទាំង ០៥សង្កាត់ ក្នុងក្រុងច្បារមន

  • 232
  • ដោយ Admin

នាព្រឹករសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារ ទាំង០៥សង្កាត់ របស់ក្រុងច្បារមន ដែលមានប្រជាការពារសរុបចំនួន ៦៣១នាក់ ។

នាឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច ។

ក្នុងពិធីនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាការពារ ដែលកន្លងមកបានចូលរួម អនុវត្តន៍និងផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនិងយាមក្ដាប់នូវសភាពការណ៍ ឫហេតុការណ៍ ដែលមិនប្រក្រតីណាមួយ ដែលបានកើតឡើងនៅក្នុងសហគមន៍របស់ខ្លួន គ្រប់គ្រងបានល្អប្រសើរ មិនតែប៉ុណ្ណោះមានការប្រាស្រ័យទាក់ទងល្អជាមួយប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារផ្សេងទៀត ដែលនៅជិតភូមិ ឃុំ ក្នុងការសហការណ៍បង្ក្រាបបទល្មើសផ្សេងៗផងដែរ ។

អត្ថបទទាក់ទង