រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភព និងអគារ អន្តេវាសិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ

  • 217
  • ដោយ Admin

នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត និងអគារ អន្តេវាសិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាជំនួយ របស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Chang Jian ភារៈធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកលោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុកទាំង៨ និងសមាជិកសមាជិកាជាច្រើនរូបទៀតផងដែរ។

អគារសម្ភព និងរោគស្ត្រី ចំនួនមួយខ្នង នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលបានរៀបចំដាក់សម្ពោធនៅពេលនេះនេះ មានទំហំ១៧ម៉ែត្រ គុណនឹង ២៨ម៉ែត្រ មានកម្ពស់២ជាន់ និងមានចំនួន១៥បន្ទប់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងចុងខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២០ ។ ទន្ទឹមនឹងនេះផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក៏ទទួលបានសមិទ្ធផលថ្មី ដែលជាអគារអន្ទេវាសិកចំនួន១ខ្នង មានទំហំ ១០ម៉ែត គុណនឹង ២៤ម៉ែត មាន១២បន្ទប់ និងមានកម្ពស់មួយជាន់។ អគារអន្ទេវាសិកនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងដើមខែតុលា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់នៅដើមខែមេសា ឆ្នាំ២០២០ដូចគ្នា ៕

អត្ថបទទាក់ទង