នាព្រឹកទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីពិនិត្យមើល និងរៀបចំបញ្ជូននិមិត្តសញ្ញា និងខ្លឹមសារនៃនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ ដើម្បីដាក់ស្នើសុំទៅក្រសួងមហាផ្ទៃ ធ្វើការពិនិត្យ និងសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។