រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

គណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឱរ៉ាល់ និងសហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ

  • 135
  • ដោយ Admin

សាខា កក្រក ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២២ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៌ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយ លោកស្រី អោម ចន្នា នាយិកាសាខា លោកស្រី សេង សំរុង អនុប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឱរ៉ាល់ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២៦គ្រួសារ ក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។

សម្ភារៈដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០ ឃីត ១កញ្ចប់ និងថវិកាចំនួន ២០,០០០រៀល។

អត្ថបទទាក់ទង