រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

  • 187
  • ដោយ Admin

កំពង់ស្ពឺ៖ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ ដែលមានការចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត តាមរយៈប្រព័ន្ធអនឡាញ Zoom ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖

១).ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត

២.) ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១

៣.) ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

៤.) ពិនិត្យ និងអនុម័តគម្រោងវិនិយោគជាអាទិភាពដែលជាគម្រោងប្រើប្រាស់តែថវិកាខេត្តឆ្នាំ២០២៣-២០២៥

៥).បញ្ហាផ្សេងៗ

៦).កំណត់របៀបវារៈ ទីកន្លែង និងពេលវេលាសម្រាប់ កិច្ចប្រជុំបន្ទាប់ ។

អត្ថបទទាក់ទង