រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីផ្ដល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

  • 144
  • ដោយ Admin

នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ដល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមវ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្តកែប ឯកឧត្តមអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោកតា លោកយាយ យុវជន សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

ឈប់ប្រើ

អត្ថបទទាក់ទង