លោក ជេត ដុំ នាយករងរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមបើកកម្មវិធីវគ្គបណ្តុះបណ្តាលដល់មន្រ្តីក្រុងស្រុកស្តីពីការប្រើប្រាស់គេហទំព័រខេត្ត កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំអគារ"គ"។ នាឱកាសនោះដែរលោកបានលើកឡើងពីកំណើននៃការប្រើប្រាស់បណ្តាញសេវាសង្គមកាន់តែច្រើន ដូច្នេះរដ្ឋបាលក្រុងស្រុក ត្រូវតែមានមន្រ្តីជំនាញសរសេព័ត៌មាន សម្រាប់បង្ហោះក្នុងបណ្តាញសង្គម និងគេហទំព័រខេត្ត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនដឹងដល់ប្រជាពលរដ្ឋ។
វគ្គនេះដែរមានគោលបំណងផ្តល់ចំណេះដឹងជូនដល់មន្រ្តីទទួលបន្ទុកផ្នែកព័ត៌មានរបស់រដ្ឋបាលក្រុង និងស្រុកទាំង៧ ដើម្បីមានលទ្ធភាពក្នុងការគ្រប់គ្រងការសរសេរអត្ថបទសារព័ត៌មាន វិធីសាស្រ្តនៃការថតរូប ថតវីដេអូរ ដើម្បីបង្ហោះចូលក្នុងគេហទំព័រខេត្ត ដែលមានអស័យដ្ឋាន www.kampongspeu.gov.kh បទបង្ហាញសំខាន់ៗក្នុងវគ្គមានដូចខាងក្រោម៖
១. របៀបនៃការសរសេរអត្ថបទព័ត៌មានសារព័ត៌មាន
២. វិធីសាស្ត្រនៃការថតរូបភាព ថតវីដេអូរ
៣. របៀបនៃការបង្ហោះព័ត៌មាន ចូលក្នុងគេហទំព័រខេត្ត
៤. ចំណេះដឹងផ្សេងៗ
គោលបំណងជាក់លាក់
១. យល់កាន់តែច្បាស់ពីរបៀបនៃការសរសេរអត្ថបទសារព័ត៌មាន
២. យល់កាន់តែច្បាស់ពីការតិចនិចនៃការថត ការចាប់ប្លង់,...
៣. យល់ច្បាស់ពីការរៀបចំ និងប្រើប្រាស់ឧបករណ៍ចំបាច់
៤. យល់ពីរបៀបនៃការបង្ហោះអត្ថបទ រូបភាព ចូលក្នុងគេហទំព័រ និងYouTube
៥. ទទួលបានបទពិសោធន៍ថ្មីៗ ល្អៗ ពីអ្នកដែលមានបទពិសោធន៍លើផ្នែកសារព័ត៌មាន
៦. របៀបបំលេងឯកសារពី MS Office to PDF
៧. ការប្រើប្រាស់Tools ក្នងកម្មវិធី Acrobat