បសេដ្ឋ,នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលស្រុកបសេដ្ឋ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកបសេដ្ឋ ក្រោមអធិបតីភាពលោក ស៊ិន សុភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការអញ្ជើញចូលរួមដោយ លោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពទាំង១៣នៃស្រុកបសេដ្ឋ។

