រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ស្រឡាញ់បរិស្ថានចូលរួមដាំដើមឈើទាំងអស់គ្នា។

នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិននៅក្នុងបរិវេណភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងាររបស់រដ្ឋបាលខេត្ត លោក លោកស្រីអភិបាលរងស្រុក ក្រុមការងាររដ្ឋបាលស្រុក ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំចំបក់ និងឃុំត្រែងត្រយឹង ក្រុមការងារយុវជន ស.ស.យ.ក ក្រុមការងារយុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ហ៊ុន សែន ត្រែងត្រយឹងផងដែរ។

អត្ថបទទាក់ទង