រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

លោកគាវលាងគាអភិបាលនៃគណៈអភិបាលស្រុកបានអញ្ជើញជាអធិបតីប្រជុំបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមានប្រវែង ១,៩៣០ ម៉ែត្រ នៅភូមិអូរអង្គុំ ស្នួល និងគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

  • 264
  • ដោយ thpong

នាព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ លោកគាវ លាងគា អភិបាលនៃគណ:អភិបាលស្រុកថ្ពង បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ នៅវត្តត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចូលរួម ៣ភូមិ:ប្រជាពលរដ្ឋ សរុប ៩២ នាក់ ស្រី ៥៨ នាក់ ។ ហើយក្នុងនោះដែរលោកអភិបាលស្រុកបានសំណូមពរដល់លោកមេឃុំសូមអោយពិនិត្យមើលលើគម្រោងអភិវឌ្ឍន៍របស់ឃុំ នឹងសូមលើកគម្រោងធ្វើការសាងសង់ជាផ្លូវបេតុង រឺ កៅស៊ូដើម្បីធានាបានគុណភាពយូរអង្វែង ។
ជាពិសេស លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋអោយចូលរួមមើលថែរក្សាការពារផ្លូវ អោយបានគង់វង្ស ។ និងចូលរួមតាមដានពិនិត្យមើលការមើលការសាងសង់របស់ក្រុមហ៊ុនក្នុងករណីធ្វើខុសលក្ខណៈបច្ចេសទេស សូមអោយបងប្អូនរាយការណ៍ទៅគណ:កម្មការគ្រប់គ្រងគម្រោង នឹងលោកមេឃុំ ហើយសូមអោយមានការសហការណ៍ ជាមួយក្រុមហ៊ុនអោយបានល្អ ៕

អត្ថបទទាក់ទង