រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា

  • 118
  • ដោយ thpong

សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនិងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្ពងបាននាំយកសម្ភារនិងថវិកាមួយ
ចំនួនជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ០៩ គ្រួសារ (ធ្ងន់ ០១ គ្រួសារនិងស្រាល ០៨ គ្រួសារ) នៅភូមិរំចេក ឃុំយាអង្គ ស្រុកថ្ពង

ខេត្តកំពង់ស្ពឺ ៕

ព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តមវេជ្ជ.អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ,លោកស្រី ផល ចន្ធី អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្ពង តំណាងលោកអភិបាលស្រុក និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩គ្រួសារ(ធ្ងន់ ១គ្រួសារ និងស្រាល ៨គ្រួសារ) ស្ថិតនៅភូមិរំចេក ឃុំយាអង្គ ស្រុកថ្ពង ។
សម្ភារៈដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះធ្ងន់រួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ប្រេងឆា ១ដប,ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ,នំធុង ១ធុងតង់ ១,កន្ទេល ១,ក្រមា ១,សារុង ១,ភួយ ១,និង ១និងថវិកា ១៥ម៉ឺនរៀល ។សម្ភារៈដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះស្រាលរួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ប្រេងឆា ១ដប,ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ,នំធុង ១ធុងនិងថវិកា ៥ម៉ឺនរៀល ។ក្នុងនោះអនុសាខាស្រុកថ្ពងក៌បានចូលរួមឧបត្ថម្ភចំពោះគ្រួសាររងគ្រោះមាន៖
-ធ្ងន់ ក្នុង ១គ្រួសារ ទទួលបាន ៦ម៉ឺនរៀល
-និងស្រាល ក្នុង ១គ្រួសារ ៣ម៉ឺនរៀលផងដែរ ៕

អត្ថបទទាក់ទង