រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

  • 103
  • ដោយ soahak

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើក៣៤ អណត្តិទី៣ ដែលមានការចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត តាមរយៈប្រព័ន្ធអនឡាញ Zoom ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖

១). ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ៣៤
២). ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៣៣
៣). ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែ មិថុនា និងប្រចាំ ឆមាសទី ១ ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត
៤). ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ០៣ លើកទី ០៤ សម្រាប់រយៈពេល ១២ ខែ គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី ៣៤
៥). ពិនិត្យ និងអនុម័តនិមិត្តសញ្ញាសម្គាល់ក្រុង និងស្រុក ទាំង ៧
៦). បញ្ហាផ្សេងៗ
៧). កំណត់របៀបវារៈ ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំបន្ទាប់ ។

អត្ថបទទាក់ទង