រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីអបអរសាទរប្រកាសភូមិវាលជាភូមិអស់មីន

  • 135
  • ដោយ soahak

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរប្រកាសភូមិវាលជាភូមិអស់មីន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១​ អាជ្ញាធរមីន ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារអាជ្ញាធរមីន ម្ចាស់ជំនួយ និងវិស័យឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ កងកម្លាំង NPMEC សរុបសមាសភាពប្រមាណ ៣៥២នាក់ ដែលរៀបចំធ្វើឡើងនៅបរិវេណអនុវិទ្យាល័យសែនទាវ ឃុំស្រង់​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕

អត្ថបទទាក់ទង