នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តអគារខ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យសម្រេចលុបឈ្មោះសម្បទានិកចំនួន ២៥ គ្រួសារចាស់ ដែលបោះបង់សិទ្ធិចូលមករស់នៅក្នុងគម្រោងបែងចែកដីសម្បទានសង្គមកិច្ច (LASED II) ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់
២. ពិនិត្យសម្រេចដាក់បញ្ចូលឈ្មោះសម្បទានិកចំនួន ២៥គ្រួសារចូលមកជំនួស
៣. ពិនិត្យសម្រេចលុបឈ្មោះសម្បទានិកចំនួន ១០គ្រួសារថ្មី ដែលបោះបង់សិទ្ធិចូលមុខរូបនៅក្នុងគម្រោងបែងចែកដីសម្បទានសង្គមកិច្ច
៤.ពិនិត្យសម្រេចដាក់បញ្ចូលឈ្មោះប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារដែលបានដាក់ពាក្យស្នើសុំយកឯកឧត្តមអភិបាលខេត្ត ចូលជំនួសវិញ ៕