នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវព្រមទាំងបុត្រ បាននាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃសរុបចំនួន១៦វត្ត (ក្នុងក្រុងច្បារមន ) ដែលក្នុងមួយវត្តៗទទួលបាន ទៀនចំណាំព្រះវស្សាចំនួន១គូរ អង្ករ ៥០ គីឡូក្រាម ស្លាដក់ ១ ទឹកត្រី ទឹកស៉ីអ៉ីវ ២យួរ មី១កេះ ទឹកក្រូច១កេះ ទឹកបរិសុទ្ធ១កេះ បីចេង ១ គីឡូ ខ្ទឹមស ១គីឡូ ស្ករស១គីឡូក្រាម និងថវិកា មួយចំនួនផងដែរ ។