រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង

  • 127
  • ដោយ chbamon

នាព្រឹក ថ្ងៃសុក្រ ៧ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
រដ្ឋបាលក្រុងច្បារមនបានប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងច្បារមន អាណត្តិទី៣ ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ស្រី សារ៉េម ប្រធានក្រុមប្រឹក្សា ក្រុងច្បារមន លោក ទឹម ផានូ អភិបាលក្រុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង និងលោក លោកស្រីប្រធាន អនុប្រធាន និងតំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាលសង្កាត់ មេភូមិ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន នាយក នាយិការ វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា សរុបចំនួន១៩០នាក់។
អង្គវេទិកាបានទទួលសំណួរ និងសំណូមពរពីតំណាងប្រជាពលរដ្ឋ សរុបចំនួន ៣១ក្នុងនោះបានដោះស្រាយ និងឆ្លើយបំភ្លឺទាំងអស់ នៅតែសំណួរ សំណូមពរមួយចំនួន ដែលស្ថិតនៅក្រៅសមត្ថកិច្ចដោះស្រាយរបស់រដ្ឋបាលក្រុង លោកអភិបាលក្រុង បានទទួលយកនឹងធ្វើសំណើរទៅស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយបន្ត។

អត្ថបទទាក់ទង