រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

  • 119
  • ដោយ soahak

កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ផងដែរថាសមិទ្ធផលកីឡដ្ឋានខេត្តកំពង់ស្ពឺ ជាគំនិតផ្ដួចផ្ដើមរបស់​ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខេត្តផង និងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ ជាមួយការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងបន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការផ្ដល់ជម្រើសទីតាំងដីមួយចំនួនសម្រាប់ការសាងសង់នៅឆ្នាំ ២០១៨។ ក្រុមការងារបានចាប់ផ្ដើមសិក្សាលើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការកំណត់យកទីតាំងសាកសម និងការសិក្សាលើប្លង់ទីលានបាល់ទាត់អាគារកីឡដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញជាពិសេសគឺការងារកៀរគរសប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដើម្បីដំណើរការគម្រោង៕

អត្ថបទទាក់ទង