នារសៀលថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០២២ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធបតីក្នុងពិធី ក្រុងពាលីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ។
សូមបញ្ជាក់ផងដែរថាសមិទ្ធផលកីឡដ្ឋានខេត្តកំពង់ស្ពឺ ជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខេត្តផង និងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ ជាមួយការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងបន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការផ្ដល់ជម្រើសទីតាំងដីមួយចំនួនសម្រាប់ការសាងសង់នៅឆ្នាំ ២០១៨។ ក្រុមការងារបានចាប់ផ្ដើមសិក្សាលើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការកំណត់យកទីតាំងសាកសម និងការសិក្សាលើប្លង់ទីលានបាល់ទាត់អាគារកីឡដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញជាពិសេសគឺការងារកៀរគរសប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដើម្បីដំណើរការគម្រោង៕