រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពពុទ្ធសាសនូបត្ថម្តក៏ព្រឹទ្ធមហាឧបាសិកា ញឹម​ តេង

  • 111
  • ដោយ soahak

នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពពុទ្ធសាសនូបត្ថម្តក៏ព្រឹទ្ធមហាឧបាសិកា ញឹម តេង ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ កាលពីវេលាម៉ោង០១:៤០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។

សូមជម្រាបថា៖ សពពុទ្ធសាសនូបត្ថម្តក៏ព្រឹទ្ធមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បុរី ប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង