រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបសេដ្ឋ អាណត្តិទី៣ ឆ្នាំ២០២២

  • 78
  • ដោយ basedth

បសេដ្ឋ, នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបចំវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបសេដ្ឋ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីយភាព លោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក លោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោក មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានអង្គភាព និងការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ព្រមទាំងបងប្អូនតំណាងប្រជាពលរដ្ឋដែលមកពីឃុំទាំង៥ មានឃុំស្វាយចចិប, ឃុំស្វាយរំពារ, ឃុំកក់, ឃុំភារីមានជ័យ, និងឃុំទួលសាលា។

អត្ថបទទាក់ទង