ស្រុកឱរ៉ាល់,នាព្រឹកថ្ងៃទីចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ និងថ្នាក់ដឹកនាំស្រុក ភូមិ ឃុំ បានចុះពិនិត្យមើលស្ថានភាពទឹកលិចលើកំណាត់ផ្លូវ៤៤ត្រង់ចំណុចអូរអញ្ចា ភូមិអូរអញ្ចា ឃុំតាសាល ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ និងបានជួយសម្រួលដល់មធ្យោបាយដឹកជញ្ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ទៅមកបាន។

