នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ដែលបង្កឲ្យមានការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣៧ខ្នង។