រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី ៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងច្បារមន

  • 144
  • ដោយ chbamon

នាព្រឹកថ្ងៃ ពុធ ៣កើត ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២

រដ្ឋបាលក្រុងច្បារមន មានកិច្ចប្រជុំសាមញ្ញលើកទី ៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងច្បារមន ក្រោមអធិបតីភាពលោក ស្រី សារ៉េម ប្រធានក្រុមប្រឹក្សាក្រុងច្បារមន និងលោក ទឹម ផានូ អភិបាលក្រុងច្បារមន, លោកអភិបាលរងនៃគណៈអភិបាលក្រុង លោកនាយក,នាយករងរដ្ឋបាលសាលាក្រុង ,លោកលោកស្រី ប្រធានអនុប្រធានការិយាល័យ អង្គភាពចំណុះក្រុងទាំង ១៣ ,កងកម្លាំងទាំង៣,និងចៅសង្កាត់ទាំង៥។
កិច្ចប្រជុំនេះក្នុងគោលបំណង ៖
១- ពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំលើកទី៤០
២- ពិនិត្យ និងអនុម័តកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី ៣៩
៣- ពិនិត្យពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២២ ក្នុងការអនុវត្តន៍ការងាររបស់រដ្ឋបាលក្រុង
៤- ពិនិត្យពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែរបស់ គណៈកម្មាធិការពិគ្រោះយោបលកិច្ចការស្ត្រី និងកុមារ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងគណៈកម្មាធិការលទ្ធកម្ម
៥- ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិករដ្ឋបាល ក្រុងច្បារមន
៦- បញ្ហាផ្សេងៗ
៧- កំណត់របៀបវារៈទីកន្លែងប្រជុំបន្ទាប់ ។

អត្ថបទទាក់ទង