ឱរ៉ាល់,នាព្រឹកថ្ងៃសុក្រ ៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
រដ្ឋបាលស្រុកឱរ៉ាល់ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកឱរ៉ាល់ ក្រោមអធិបតីភាព លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុកឱរ៉ាល់ លោក ងួន វាសនា អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ នឹងមានការអញ្ជើញចូលរួមដោយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានអង្គភាព ការិយាល័យ ទាំង១៣ និងកងកម្លាំងទាំង៣ និងលោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំទាំង១៥។

