រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាត្រៀមរៀមចំពិធីប្រណាំងទូក​ ឆ្នាំ២០២២

  • 89
  • ដោយ soahak

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀមចំពិធីប្រណាំងទូក ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ជំនាញពាក់ព័ន្ធ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ(ខ) ។

ពិធីនេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃចន្ទ ១៤កើត និងថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយគ្នានេះដែរ ក៏មានការសម្ដែងសិល្បៈ ទស្សនីយភាព ផ្សេងៗ ព្រមទាំងមានការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ ៕

អត្ថបទទាក់ទង