នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដែលរៀបចំធ្វើឡើងនៅមុខបរិវេណសាលាខេត្តកំពង់ស្ពឺ ។