រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អភិបាលក្រុងច្បារមន លោកអភិបាលក្រុងច្បារមន បានចែកជូននូវវិញ្ញាបនប័ត្របញ្ជាក់កម្មសិក្សាជូនដល់ក្មួយៗ ដែលទើបនឹងបញ្ចប់កម្មសិក្សានៅរដ្ឋបាលក្រុងច្បារមន

  • 125
  • ដោយ chbamon

នារសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២

លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានចែកជូននូវវិញ្ញាបនប័ត្របញ្ជាក់កម្មសិក្សាជូនដល់ក្មួយៗ ដែលទើបនឹងបញ្ចប់កម្មសិក្សា មានដូចជា កញ្ញា ណេម ស្រីនាង, កញ្ញា ទី រីណា និងលោក ផួង ភារៈ ជានិស្សិតព័ត៌មានវិទ្យាកម្រិត សញ្ញាប័ត្រ ជាន់ខ្ពស់បច្ចេកទេស, និង សញ្ញាប័ត្រ បច្ចេកទេស និង វិជ្ជាជីវៈ ១ មកពី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានបញ្ចប់ការ ចុះកម្មសិក្សាយ៉ាង ជោគជ័យ នៅ រដ្ឋបាលសាលាក្រុងច្បារមន អង្គភាពការិយាល័យច្រកចេញចូលតែមួយ រយៈពេលចំនួន ០៣ ខែ ដោយបាន ចុះកម្មសិក្សា ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ ដល់ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២២ ដោយ ក្មួយៗ ត្រូវ បានអនុវត្តការងារ នូវ ជំនាញ សេវាកម្មរដ្ឋបាលសាធារណៈ និង បញ្ចូលទិន្ន័យតាមតាមប្រព័ន្ធកុំព្យូទ័រ ។

អត្ថបទទាក់ទង