រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អបអរសាទរខួបលើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

  • 66
  • ដោយ soahak

អបអរសាទរខួបលើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៩ ទិវាបុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២២) ក្រោមអធិបតីភាពឯកឧត្តម យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ដែលរៀបចំធ្វើឡើងនៅរង្វង់មូលវិមានឯករាជ្យ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អត្ថបទទាក់ទង