ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហន ភក្តី អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ស្ពឺ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម វុី សំណាង អភិបាលនៃគណ:អភិបាលខេត្ត និង ឯកឧត្ដម ឃួន ណាត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ឈូក បណ្ឌិត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ដើម្បីចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រងដឹកនាំរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ ។