រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២

  • 60
  • ដោយ soahak

នាព្រឹកថ្ងៃសុក្រ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម សុខ ភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណសាលាស្រុក ឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត តំណាងកងកម្លាំងទាំង៣ របស់ខេត្ត លោក លោកស្រីអភិបាលរងស្រុក ក្រុមការងាររដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុក លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូក្នុងមូលដ្ឋានស្រុក និងបងប្អូនប្រជាពលរដ្ឋ សរុប
ប្រមាន១៩០នាក់។

អត្ថបទទាក់ទង