រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺលើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២

  • 65
  • ដោយ soahak

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាស្រុកថ្ពង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺលើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២ ដោយមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក លោកអភិបាលរង នៃគណៈអភិបាលស្រុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាការដ្ឋានកងរាជអាវុធ តំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាព និងការិយាល័យចំនុះរដ្ឋបាលស្រុក លោក លោកស្រីមេភូមិ និងប្រជាពលរដ្ឋផងដែរ ៕

អត្ថបទទាក់ទង