ស្រុកគងពិសី នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត តំណាងឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ នៅវិទ្យាល័យជ្រៃហូរព្នៅ ស្ថិតនៅក្នុងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។