ស្រុកឧដុង្គ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្ត តំណាងឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ នៅសាលាបឋមសិក្សាព្រះអគ្គមហេសី ស្ថិតនៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។