នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ីម រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យហ៊ុនសែនសំរោង ស្ថិតនៅឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះផងដែរក៏មានការចូលរួមពីលោក គាវ លាងគា អភិបាលស្រុកថ្ពង តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ មេភូមិ សហគមន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ១៥០០នាក់។