កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖នាព្រឹកថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បបានរៀបចំកិច្ចប្រជុំបូកសរុបឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ដែលមានការចូលរួមពីក្រុង ស្រុក ទាំង៨ មន្ទីរ/អង្គភាព ជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក កែវ គុជសី នាយករដ្ឋបាលខេត្ត ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ មុនដាក់របាយការណ៍នេះ ជូនគណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិនិត្យ និង សម្រេច មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ ៕