រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងស្ថានភាពជំនន់ទឹកភ្លៀង

  • 61
  • ដោយ soahak

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយសារការប្រែប្រួលនៃអាកាសធាតុត្រង់ចំណុចភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្កឱ្យលិចកំណាត់ផ្លូវលេខ៤៨-៤ ដែលបានកាត់ផ្ដាច់ការធ្វើចរាចរណ៍ ។

ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ប្រើប្រាស់នូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប ដើម្បីបញ្ជៀសឲ្យបាននៅគ្រោះថ្នាក់ជាយថាហេតុ និងសូមពុកម៉ែ មា មីងបងប្អូន មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីដែលពុកម៉ែមាមីងបងប្អូនត្រូវការសង្គ្រោះ ៕

អត្ថបទទាក់ទង