នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត video conference ឯកឧត្តម ហន ភក្ដី អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍៥ឆ្នាំ និងការងារត្រៀមរៀបចំសន្និបាតឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ដែលមានការចូលរួមពីលោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការទាំង៥ លោកប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ៕