រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបុណ្យមាឃបូជានៅវត្តមុនីរង្សីរតនារាម(ហៅម្រុំខាងជើង)
នាព្រឹកថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបុណ្យមាឃបូជា ដែលមានការចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទំាងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដែលរៀបចំធ្វើឡើងនៅវត្តមុនីរង្សីរតនារាម(ម្រុំខាងជើង) ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ផងដែរថា បុណ្យមាឃ បូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះ ពុទ្ធសាសនា លើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន ។