រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតផលខ្មែរ

  • 60
  • ដោយ soahak

នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាង ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតផលខ្មែរ ដែលសហការរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយពី ការអភិវឌ្ឍផលិតផលខ្មែរស្របតាមស្តង់ដារ កិច្ចសម្រួលពាណិជ្ជកម្ម ការចរចាបើកទីផ្សារ និងនីតិវិធីនាំផលិតផលខ្មែរចូលទីផ្សារ។ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ផលិតករ សិប្បករ ពាណិជ្ជករ សហគមន៍ សមាគម ក្រុមហ៊ុន និស្សិត នៅមន្ទីរពាណិជ្ជកម្មខេត្ត៕

អត្ថបទទាក់ទង