រសៀលថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២៣ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយលើផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការងាររបៀប សម្រាប់ពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងក្រុមគ្រួសារ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា និងពិធីសម្ពោធដាក់ឱ្យដំណើរការនូវរោងចក្រ AROMA SUCCESS GARMENT CO.,LTD. ស្ថិតក្នុងភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។