រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំពិធីសូត្រមន្តក្រុងពាលីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦
កំពង់ស្ពឺ នាព្រឹកថ្ងៃ សៅរ៍ ទី ២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំ និងប្រារព្ធពិធី សង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ដែលរៀបចំធ្វើឡើងរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣នៅសួនច្បារវិមានសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។