នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការជាខេត្ត ទទួលបានជ័យលាភីក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងសិស្សានុសិស្ស តំណាងអង្គការដៃគូ សមាជិក សមាជិកា ជាច្រើនរូបទៀត
៕