រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំនេះ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៥០ម៉ឺននាក់ជាង

  • 38
  • ដោយ soahak

ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំនេះ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៥០ម៉ឺននាក់ជាង

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយ:ពេល៣ថ្ងៃ ភ្ញៀវទេសចរណ៍មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅ
ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាពិសេសកំពង់ស្ពឺសង្រ្កាន្ត ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ រួមមាន :

១.ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២៣
-ភ្ញៀវមកលេងកំសាន្តកំពង់ស្ពឺសង្ក្រាន្ត ៥៧.៤៦២ នាក់
-ភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ៧.១៥៨ នាក់
-ភ្ញៀវទេសចរណ៍អន្តរជាតិផ្ទៃក្នុងចំនួន
២.១០៥ នាក់

២.ថ្ងៃសៅរ៍ ១០រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរណ៍
-ភ្ញៀវមកលេងកំសាន្តកំពង់ស្ពឺសង្ក្រាន្ត ១៨៧.១០២ នាក់
-ភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ១៤.៣៩០ នាក់
-ភ្ញៀវទេសចរណ៍អន្តរជាតិផ្ទៃក្នុងចំនួន
៦៧០ នាក់

៣.ថ្ងៃអាទិត្យ ១១ រោច ខែ ចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរណ៍
-ភ្ញៀវមកលេងកំសាន្តកំពង់ស្ពឺសង្ក្រាន្ត ២៣៥.៧៤១ នាក់
-ភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ៧.២៤៥ នាក់
-ភ្ញៀវទេសចរណ៍អន្តរជាតិផ្ទៃក្នុងចំនួន
១.០២៥ នាក់

សរុបចំនួនភ្ញៀវទេសចរណ៍រយ:ពេល ៣ថ្ងៃមាន ៥០៩.០៩៨ នាក់ ក្នុងនោះ -ភ្ញៀវទេសចរណ៍មកលេងកម្សាន្តព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តចំនួន ៤៨០.៣០៥ នាក់
-ភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ២៨.៧៩៣ នាក់
-ភ្ញៀវទេសចរណ៍អន្តរជាតិផ្ទៃក្នុងចំនួន
៣.៨០០ នាក់៕

អត្ថបទទាក់ទង