រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់

  • 38
  • ដោយ soahak

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រលំ របើកដំបូលផ្ទះ កាលពីរសៀល និងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានចំនួន ៨៤គ្រួសារ ស្មើនឹង ៣ ឃុំ គឺឃុំពោធិម្រាល ពោធិចំរើន និងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សម្ភារៈដែលផ្តល់ជូនរួមមាន៖ អង្ករ២៥គីទ្បូក្រាម ទឹកត្រីទឹកស៊ីអ៊ី២យួរ ម៉ី១កេស ត្រីខ១យួរ នុំ១ធុង ប្រេងឆា១ដប និងថវិកា គ្រួសាររងខូចខាត់ធ្ងន់ធ្ងរចំនួន ១០ម៉ឺនរៀល តង់១ ឃីត១ឈុត ដោយទ្បែកមធ្យមចំនួន៥ម៉ឺនរៀល និងស្រាលចំនួន៣ម៉ឺនរៀល៕

អត្ថបទទាក់ទង